ភ្នំពេញ៖ ជនសង្ស័យចំនួន ៣៩នាក់ (ស្រី២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន២១ករណី ទូទាំងប្រទេសនៅថ្ងៃទី២៦ ឧសភា ។ ក្នុងចំណោមជនសង្ស័យទាំង ៣៩នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន២១នាក់ និងប្រើប្រាស់ ១៨នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៦ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន(ice) = ៧,៥៨ក្រាម និង៤៦កញ្ចប់តូច, កេតាមីន=០,៤៤ក្រាម, អ៊ិចស្តាស៊ី=២១,៩០ក្រាម និងនីមេតាហ្សេប៉ាម=១៦,២០ក្រាម ។
+លទ្ធផលខាងលើ ៥អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាល ៥អង្គភាព៖ ១/មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកកេតាមីន ០,៤៤ក្រាម អុិចស្តាសុី ២១,៩០ក្រាម និងនីមេតាហ្សេប៉ាម ១៦,២០ក្រាម។។ ២/បាត់ដំបង៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ១១នាក់ ចាប់យកIce ៧,៥៨ក្រាម។ ៣/កំពង់ស្ពឺ៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់។ ៤/កោះកុង៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់។ ៥/រាជធានីភ្នំពេញ៖ ជួញដូរ ៨ករណី ឃាត់ ១៥នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៧នាក់ ចាប់យកIce ៤៤កញ្ចប់តូច។
-កងរាជអាវុធហត្ថ ១អង្គភាព៖ ១/រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ២កញ្ចប់តូច ៕