ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ បាននិងកំពុងអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ។
យោងតាមរបាយការណ៍បូកសរុបសកម្មភាព និងលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ ចែកជូនអ្នក សារព័ត៌មាន នាពេលនេះ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្ដេជ្ញាចិត្ត ប្រឆាំងការជួញដូរមនុស្ស ដែលជាបទឧក្រឹដ្ឋបំផ្លាញមនុស្សជាតិ និងបានដាក់ចេញនូវគោលនយោបាយការងារ គោលនយោបាយគាំពារសង្គម លើកទឹកចិត្ត អ្នកវិនិយោគក្នុងប្រទេស និងទាក់ទាញអ្នកវិនិយោគពីបរទេស ដើម្បីបង្កើនការងារជូនពលរដ្ឋក្នុងស្រុកបានរាប់លាន ក៏ដូចជា បើកច្រកឲ្យបញ្ជូន ពលករខ្មែរទៅធ្វើការងារស្របច្បាប់ និងមានសុវត្ថិភាព។
របាយការណ៍ ដ៏ដែលបញ្ជាក់ថា បទល្មើសជួញដូរមនុស្ស នៅតែបន្ដកើតមានតាមរូបភាពថ្មីៗ តែត្រូវបានបង្ការ ទប់ស្កាត់ និងបង្រ្កា ជាបន្ដបន្ទាប់ អាស្រ័យដោយមានការខិតខំប្រឹងប្រែង និងមានកិច្ចសហការគ្នាបានល្អ រវាងក្រសួង ស្ថាប័ន អង្គភាព សមាជិកនៃគណៈកម្មាធិការ ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រួមទាំង លេខាធិការដ្ឋាន នៃគណៈកម្មាធិការថ្នាក់ ក្រោមជាតិ (គ.រ.ប.ជ/គ.ខ.ប.ជ) និងអង្គការដៃគូទាំងឡាយ ដែលមានសកម្មភាព និងគោលដៅរួមគ្នា៕