ភ្នំពេញ៖ ក្មេងស្រីអាយុទើបតែ ៦ឆ្នាំម្នាក់ ដោយម្តាយរវល់ទៅធ្វើការ គ្មានអ្នកមើលថែ ទើបយកទៅផ្ញើរជាមួយយុវជន ៣នាក់ ឲ្យជួយមើលថែឲ្យ បែរជាយុវជនទាំង ៣នាក់នោះ ចាប់រំលោភរហូតបាន សម្រេចជាច្រើនដង ហើយការយកកូនទៅផ្ញើគេនេះ បីដូចជាយកកូនចៀម ទៅឲ្យហ្វូងឆ្កែចចក ស៊ីសាច់អញ្ចឹង ។
បើតាមមន្ត្រីអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថា ជនសង្ស័យ ២នាក់ ក្នុងចំណោម ៣នាក់ ត្រូវបានចាប់ឃាត់ខ្លួន កសាងសំណុំរឿងទៅតុលាការ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ចំណែកជនសង្ស័យម្នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល ។
ប្រភពដដែលបន្តថា កាលពីម៉ោង ៨និង០០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ឈ្មោះ ចាន់ រជ្ជនា ភេទស្រីត្រូវជាម្តាយរបស់ ជនរងគ្រោះឈ្មោះ មសន ភេទស្រី អាយុ៦ឆ្នាំ បានមកដាក់ពាក្យបណ្តឹង នៅកងរាជអាវុធហត្ថខេត្តថា ឈ្មោះ គឹម ហេង ភេទប្រុស ឈ្មោះគឹម ឈៀង ភេទប្រុស និងឈ្មោះ គឹម ស្រស់ ភេទប្រុស បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ មកលើកូនស្រីរបស់ខ្លួន កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ និងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ។
ក្រោយពីទទួលបានពាក្យបណ្តឹង ដោយមានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តស្វាយរៀង បានបញ្ជាឲ្យកម្លាំងកងរាជអាវុធហត្ថ ធ្វើការស្រាវជ្រាវ រហូតដល់ម៉ោង ១០និង៣០នាទី នៅចំណុចភូមិរាមជោ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ធ្វើការឃាត់ខ្លួនជនសង្ស័យ បានចំនួន ២នាក់៖ ទី១.ឈ្មោះ គឹម ឈៀង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទី២.ឈ្មោះ គឹម ហេង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ជនសង្ស័យទាំង ២នាក់ មានទីលំនៅភូមិរាមជោ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍។
បើតាមចម្លើយរបស់ ក្មេងស្រីរងគ្រោះ បានរៀបរាប់ថា នៅក្នុងខែឧសភា ឆ្នាំ២០២០ (មិនចាំថ្ងៃ) ម្តាយរបស់ខ្លួនបានយកខ្លួន ទៅផ្ញើរនៅផ្ទះយាយជា រួចហើយម្តាយខ្លួនទៅធ្វើការរោងចក្រ បន្ទាប់មកខ្លួនបានទៅទិញនំឈ្មោះ គឹម ហៀង នៅជិតផ្ទះយាយជាដែរ ពេលទិញនំរួចហើយខ្លួន ក៏បានដើរទៅផ្ទះយាយជាវិញ ពេលនោះឈ្មោះហេងក៏បានហៅខ្លួន មកងួតទឹកអត់ គាត់បូមទឹកដាក់អាង ពេលនោះខ្លួនឆ្លើយថាងួត ខណៈនោះខ្លួនក៏បានស្រាត ខោអាវរួចដើរទៅងួតទឹកក្នុងអាង ជាមួយឈ្មោះ ហេង ពេលកំពុងងួតទឹក ឈ្មោះហេងក៏បានលើកខ្លួនដាក់ពីលើ ប្រដាប់ភេទរបស់គាត់ តែឈ្មោះហេងមិនបានស្រាតខោលីអូ របស់គាត់ទេចេញទេ បន្ទាប់មកគាត់ក៏បានយកដៃ របស់គាត់លូកខ្វះពីក្រោយគូទរបស់ខ្លួន ហើយខ្លួនក៏បានយកដៃខ្ទប់ រួចហើយគាត់ក៏និយាយថា កុំប្រាប់អ្នកណាឲ្យដឹង ពេលនោះខ្លួនក៏មិនបានឆ្លើយតបវិញទេ តែពេលងួតទឹករួចហើយឈ្មោះ ហេង ក៏បានបង្ហូរទឹកចេញពីក្នុងអាង ហើយខ្លួនក៏បានដើរមក ក្នុងផ្ទះយាយជាស្លៀកពាក់ខោអាវ ហើយឈ្មោះហេងក៏បានដើរ តាមពីក្រោយខ្លួនចូលមកក្នុងផ្ទះយាយជាដែរ។
ប្រភពបានបន្តទៀតថា ខណៈដែលឈ្មោះហេង ដើរចូលដល់ផ្ទះយាយជា បានយកចង្អុយដៃលូកចូល ប្រដាប់ភេទខ្លួនចំនួន ៣ដង ហើយគាត់បាននិយាយប្រាប់ទៀតថា កុំទៅប្រាប់អ្នកណាឲ្យគេដឹង ពេលនោះខ្លួនក៏មិនហ៊ានប្រាប់អ្នកណាដែរ ពេលឈ្មោះហេងយកចង្អុយដៃ លូកប្រដាប់ភេទហើយ ខ្លួនក៏បានដើរទៅខាងក្រោយ ផ្ទះយាយជាដើម្បីមើលប្អូនស្រីរបស់ខ្លួន ខណៈនោះខ្លួនក៏បានដេក នៅអង្រឹងនៅខាងក្រោយផ្ទះយាយជា ពេលកំពុងតែដេកក៏មានឈ្មោះ ឈៀង មកលើកខ្លួនចេញពីអង្រឹង មកដាក់លើគ្រែក្រោមផ្ទះឲ្យដេក បន្ទាប់មកគាត់បានស្រាតខោខ្លីរបស់ខ្លួនត្រឹមភ្លៅ រួចហើយគាត់បានស្រាត ខោរបស់គាត់ត្រឹមភ្លៅ ហើយយកលិង្គរបស់គាត់ទៅញាត់ចូល ក្នុងប្រដាប់ភេទរបស់ខ្លួនបានប្រហែល ២ទៅ៣នាទីក៏ដកចេញ ពេលនោះខ្លួនឈឺខ្លាំងណាស់ មិនហ៊ានស្រែកទេពីព្រោះឈ្មោះឈៀង បានហាមមិនឲ្យប្រាប់អ្នកណាឡើយ ពេលធ្វើរួចគាត់ក៏បានលើកខោលីអូស្លៀកវិញ ហើយខ្លួនក៏បានលើកខោស្លៀកវិញ ដែររួចខ្លួនក៏បានដើរទៅដេក នៅអង្រឹងដដែលចំណែកឈ្មោះឈៀង បាននៅអង្គុយមើលទូរទស្សន៍ នៅខាងក្រោមផ្ទះ រហូតដល់ពេលល្ងាចទើប ម្តាយខ្លួនមកយកខ្លួនទៅផ្ទះវិញ។
បើតាមចម្លើយសារភាព របស់ជនសង្ស័យឈ្មោះ គឹម ហេង និងឈ្មោះ គឹម ឈៀង ពិតបានធ្វើសកម្មភាពរំលោភ ទៅលើក្មេងស្រីរងគ្រោះ ពិតប្រាដកមែន។
បច្ចប្បន្ន ជនសង្ស័យទាំង ២នាក់ ត្រូវបានកងរាជអាវុធហត្ថខេត្តស្វាយរៀង កសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្ត ចាត់ការទៅតាមនីតិវិធី នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ចំណែកជនសង្ស័យម្នាក់ទៀត សមត្ថកិច្ចកំពុងស្វែងចាប់ខ្លួន យកមកផ្តន្ទាទោសតាមច្បាប់ផងដែរ ៕