ភ្នំពេញ៖ ក្រសួងយុត្តិធម៌ នឹងប្រកាសបើកយុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី–ខេត្ត នៅវេលាម៉ោង ៨.៣០ព្រឹក ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២០ នាទីស្តីការក្រសួងយុត្តិធម៌ ក្រោមអធិបតីភាពលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។
សេចក្ដីជូនដំណឹង របស់ក្រសួងយុត្តិធម៌ នៅថ្ងៃនេះបញ្ជាក់ថាក្រោយពិធីប្រកាស បើកយុទ្ធនាការ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នឹងធ្វើសន្និសិទសារព័ត៌មាន នាទីស្តីការក្រសួងយុត្តិធម៌ ដើម្បីបង្ហាញអំពីគោលបំណង និងវិធានការមួយចំនួន នៃយុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿង នៅតាមសាលាដំបូង រាជធានី–ខេត្ត ។
