ភ្នំពេញ៖ ជនសង្ស័យចំនួន ៤១នាក់ (ស្រី១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ២៦ករណី ទូទាំងប្រទេស នៅថ្ងៃទី១៤ ឧសភា ។ ក្នុងចំណោមជនសង្ស័យទាំង ៤១នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ៣២នាក់ និងប្រើប្រាស់ ៩នាក់ ។
វត្ថុតាងដែលចាប់យកសរុប ក្នុងថ្ងៃទី១៤ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន(ice) = ១២៩,១២ក្រាម និង៤២កញ្ចប់តូច ព្រមទាំងមេតំហ្វេតាមីន (wy)=២,២៩ក្រាម ។
+លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាល: ៨អង្គភាព៖ ១/មន្ទីរ៖ ជួញដូរ ៦ករណី ឃាត់ ៨នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៩៧,១០ក្រាម និងអ៊ិចស្តាស៊ី ២,៦៩ក្រាម។ ២/បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ០ករណី ឃាត់ ១នាក់ ចាប់យកIce ៣,១០ក្រាម។ ៣/បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។ ៤/កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,៣០ក្រាម។ ៥/កំពង់ធំ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៣០ក្រាម។ ៦/ពោធិ៍សាត់៖ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់។ ៧/ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៦,៨៨ក្រាម។ ៨/រាជធានីភ្នំពេញ៖ ជួញដូរ ៥ករណី ឃាត់ ១១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ៣៧កញ្ចប់តូច។
-កងរាជអាវុធហត្ថ: ៣អង្គភាព៖ ១/កំពត៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៦,៤៩ក្រាម។ ២/សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១២,៩៥ក្រាម។ ៣/រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ៥កញ្ចប់តូច ៕