ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ច្បាស់ៗ ថាក្នុងករណីសមត្ថកិច្ច មិនគោរពច្បាប់ នឹងត្រូវផាកពិន័យ តាមច្បាប់ស្មេីភាពគ្នា ជាមួយប្រជាពលរដ្ឋ ព្រោះក្នុងនាម ជាសមត្ថកិច្ច ត្រូវតែគោរពច្បាប់ និងធ្វេីជាគំរូល្អ ដល់ប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានសរសេរបញ្ជាក់ លើហ្វេសប៊ុក នៅថ្ងៃទី១៣ ឧសភានេះថា “ក្នុងនាមជាសមត្ថកិច្ច ដែលជាអ្នកអនុវត្តច្បាប់ ត្រូវតែគោរពច្បាប់ និងធ្វេីជាគំរូឲ្យបានល្អ ដល់ប្រជាពលរដ្ឋ ។ បេីក្នុងករណី សមត្ថកិច្ចមិនគោរពច្បាប់ នឹងត្រូវផាកពិន័យ តាមច្បាប់ស្មេីភាពគ្នា ជាមួយប្រជាពលរដ្ឋ” ៕
