ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ដែលគ្រប់គ្នាស្គាល់ថា ជាអ្នកស្រឡាញ់ និងអភិរក្សសត្វព្រៃកម្រ គ្រប់ប្រភេទនោះ ពេលនេះបានសម្ដែងការមិនសប្បាយចិត្តយ៉ាងខ្លាំង ក្រោយឃើញបុរសម្នាក់ ប្រមាញ់សត្វកម្រជិតផុតពូជ សម្រាប់ជាការកម្សាន្តសប្បាយ។
បន្ថែមពីលើនោះ លោកឧកញ៉ា ទៀ វិចិត្របានសំណូមពរឲ្យ សមត្ថកិច្ចតាមឃាត់ខ្លួនបុរសនោះ យកមកធ្វើការអប់រំណែនាំផងដែរ កុំឲ្យប្រព្រឹត្តអំពើបំផ្លាញ សត្វព្រៃកម្របែបនេះតទៅទៀត។
លោក ឧកញ៉ា ទៀ វិចិត្រ បានសរសេរលើហ្វេសប៊ុកនៅថ្ងៃទី១៣ ឧសភានេះថា“ខ្ញុំខំប្រឹងអភិរក្សណាស់ តែបងខំប្រឹងបំផ្លាញសត្វកម្រៗទៅវិញ !! ខ្ញុំមិនសប្បាយចិត្តសោះ សូមបងៗសមត្ថកិច្ច ជួយនាំខ្លួនគាត់ យកមកធ្វើការណែនាំផងបាទ”៕