ប្រមុខការពាជាតិ៖ ការលះបង់របស់កងទ័ព ក្នុងបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រ UN ជាការលះបង់ មិនអាចកាត់ថ្លៃបាន

0

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា ការលះបង់ របស់បងប្អូនកងទ័ព ក្នុងបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ ក្នុងបេសកកម្មស្វែងរកសន្តិភាព ជូនបណ្តាប្រទេស ដែលកំពុងមានសង្គ្រាម កសាងកិត្យានុភាពសម្រាប់កម្ពុជា និងពង្រឹងចំណងមិត្តភាព ជាមួយបណ្តាប្រទេសជាមិត្ត គឺជាការលះបង់ ដែលមិនអាចកាត់ថ្លៃបាន។

សម្ដេចពិជ័យសេនា បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះថា ក្មួយៗកងទ័ពរបស់យើង បានលះបង់កម្លាំងកាយចិត្ត ដើម្បីបំពេញភារកិច្ចរបស់ខ្លួនប្រកប ដោយភាពទទួលខុសត្រូវខ្ពស់ ក្នុងបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ។

សម្ដេចគូសបញ្ជាក់ថា «នេះគឺជាការលះបង់ ដែលមិនអាចកាត់ថ្លៃបាន ក្នុងបេសកកម្មស្វែងរកសន្តិភាព ជូនបណ្តាប្រទេស ដែលកំពុងមានសង្គ្រាម កសាងកិត្យានុភាពសម្រាប់កម្ពុជា និងពង្រឹងចំណងមិត្តភាព ជាមួយបណ្តាប្រទេសជាមិត្ត »៕