ភ្នំពេញ៖ បន្ទាប់ពីបានបាត់បង់ម្ដាយក្មេកកាលពីពេលថ្មីៗនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី១២ ខែ ឧសភាទទួលបានចៅស្រីម្នាក់ទៀតដែលត្រូវជាចៅទី២១។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរ លើបណ្ដាញសង្គម ហ្វេសប៊ុកថា “បន្ទាប់ពីការបាត់បង់មាតាក្មេក
នាសប្តាហ៍កន្លងទៅ ថ្ងៃនេះខ្ញុំទទួលបាន ចៅស្រីមួយរូបទៀត ដែលជាចៅទី២១ របស់ខ្ញុំនិងភរិយា។ស្វាគមន៍និងជូនពរចៅទទួលបានសេចក្តី សុខ។ តាមិនបានទៅបីចៅ ចេញពីមន្ទីរពេទ្ យដូចចៅមុនៗឡើយ ដោយសារតែជម្ងឺ ឆ្លងកូវីត១៩”៕



