ភ្នំពេញ៖ នៅ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ បុគ្គលិក CMVIS ប្រចាំខេត្តព្រះវិហារ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គការដោះមីនកម្ពុជា (CSHD) ចុះទៅប្រមូលគ្រាប់មិនទាន់ផ្ទុះដែលបានរាយការណ៍ ពីប្រជាពលរដ្ឋ នៅឃុំរមទម្យ ឃុំរួសរាន់ និងឃុំរមណីយ៍ ស្រុករវៀង ចំនួន ៨គ្រាប់ និងនៅឃុំស្រយង់ ស្រុកគូលែន ចំនួន ៨គ្រាប់។ នេះបើយោងតាមអាជ្ញាធរមីនកម្ពុជា។
ជាមួយគ្នានេះផងដែរ អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំង អស់ នៅពេលឃើញគ្រាប់មិនទាន់ផ្ទុះ សូមកុំយកមក ដំ គប់លេង ឫកែច្នៃផ្សេងៗ វាអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕