ភ្នំពេញ ៖នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០នេះ ការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក មានយានយន្តចំនួន១,២២៨គ្រឿង ល្មើសច្បាប់ស្មើនឹង១,២២៨ ករណីត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូ ទាំងប្រទេស ។
របាយការណ៍ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់ សាធារណៈ បាន បង្ហាញ ថា ក្នុង ចំណោម យានយន្ដទាំង១,២២៨គ្រឿងនេះ មានម៉ូតូចំនួន៨៤២គ្រឿង ល្មើសច្បាប់ស្មើនឹង ៨៤២ករណី និងរថយន្ដចំនួន ៣៨៦គ្រឿងល្មើសច្បាប់ ស្មើនឹង៣៨៦ករណី ។
ក្នុងនោះអំពើល្មើស ភាគច្រើន បើកបរម៉ូតូអត់មួកសុវត្ថិភាព ដោយឡែកសម្រាប់ អ្នក បើករថយន្ដ អំពើល្មើស រួមមានមិន ពាក់ខ្សែក្រវ៉ាត់,ល្មើស ល្បឿន ។
ដោយឡែក ក្នុងរយៈពេល ១០ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មានយានយន្តចំនួន ១៨,៤៥០ គ្រឿងល្មើសច្បាប់ ស្មើនឹង ១៩,១៦០ករណី ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស។
របាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់ សាធារណៈ បាន បង្ហាញ ថា ក្នុង ចំណោម យានយន្ដ ទាំង ១៨,៤៦០ គ្រឿង នេះ មាន ម៉ូតូ ចំនួន ១៤,៦០៣ គ្រឿង ល្មើសច្បាប់ ស្មើនឹង ១៤,៣៤០ ករណី និង រថយន្ដ ចំនួន ៤៨,៤៧ គ្រឿង ល្មើសច្បាប់ ស្មើនឹង ៤,៨២០ ករណី ។
ក្នុង នោះ អំពើ ល្មើស ភាគច្រើន អត់ មួក សុវត្ថិភាព , អត់ កញ្ចក់ និង ជិះ ប ញ្ជ្រា ស ។ ដោយឡែក សម្រាប់ អ្នក បើករថយន្ដ អំពើ ល្មើស រួម មាន មិន ពាក់ ខ្សែ ក្រវ៉ា ត់ ,ល្មើសល្បឿន បណ្ណបើកបរ ដឹកលើសចំណុះ,និង ផ្ទុកទំនិញលើសផ្លាកលេខ ភ្លើង ។
របាយការណ៍ ដដែល បាន វាយតម្លៃ រយៈពេល ១០ ថ្ងៃនេះ ថា ការ អនុវត្ត តាម អនុក្រឹត្យថ្មី ក្នុងការផាកពិន័យ យានយន្តល្មើសបាន ដំណើរការ ទៅយ៉ាងល្អប្រសើរ ។ អ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួម គោរពច្បាប់ ចរាចរណ៍យ៉ាងល្អប្រសើរ រយៈពេល១០ថ្ងៃនេះ ៕