ភ្នំពេញ៖ យោងការកើនឡើងនៃ ការប្រើប្រាស់សេវាបណ្ណ បើកបរយានយន្តយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងរយៈពេលថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ ពីទីតាំង ពេលវេល និងឯកសារពាក់ព័ន្ធមួយចំនួន ដែលអាចប្រឡងយកបណ្ណបើកបរ ។
យោងតាមហ្វេសប៊ុក ក្រសួងសាធារណការ នៅថ្ងៃទី៧ ឧសភានេះ បានឲ្យដឹងថា រាល់ការប្រឡងយកបណ្ណ បើកបរយានយន្ត (ទោចក្រ-ត្រីចក្រយានយន្ត និងរថយន្ត) ត្រូវធ្វើឡើងតាមគ្រប់មន្ទីរសាធារណការ និងដឹកជញ្ជូន ទូទាំង២៥ រាជធានី-ខេត្ត ទាំងការប្រឡងទ្រឹស្តី និងដៃចង្កូត ។
ចំពោះទីតាំង៖
– ភ្នំពេញ៖ នៅអង្គភាពផ្តល់បណ្ណបើកបរ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្ថិតនៅផ្លូវ៥៩៨ (ផ្លូវឯកឧត្តម ជាសុផារ៉ា) ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ចម្ងាយប្រមាណ៧០០ម៉ែត្រ ពីអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ទល់មុខបុរីជីបម៉ុង៥៩៨)
– មន្ទីរសាធារណការ និងដឹកជញ្ជូន ទាំង២៤ខេត្ត ផ្សេងទៀត (ចំណែកឯមណ្ឌលផ្តល់ បណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន១ និង២ សម្រាប់តែការផ្តល់សេវាប្តូរ និងពន្យារបណ្ណបើកបរប៉ុណ្ណោះ)
ដោយឡែកចំពោះពេលវេលាផ្តល់សេវា៖
– ថ្ងៃចន្ទ ដល់ សៅរ៍ ( និងបន្ថែមថ្ងៃអាទិត្យ១ថ្ងៃ នាថ្ងៃទី១០ ឧសភា ២០២០)
– ម៉ោង៨:០០ព្រឹក ដល់ ៥:០០ល្ងាច
ឯកសារសម្រាប់ការ ប្រឡងយកបណ្ណបើកបរ៖
-១.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
-២.លិខិតបញ្ជាក់កាយសម្បទា (អាចធ្វើនៅទីតាំងផ្ទាល់)
-៣.រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់)
-៤.និងលិខិតបញ្ជាក់ការ សិក្សាពីសាលាង្រៀនបើកបរ ក្នុងករណីប្រឡងបណ្ណប្រភេទ គ ឃ និង ង។)