ស្លាប់ ៥នាក់ និងរងរបួស ១៣នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍​ នៅថ្ងៃ៦ ឧសភា

0

ភ្នំពេញ៖​ ​យ៉ាងហោចណាស់​មានមនុស្សស្លាប់ ៥នាក់ (ស្រីម្នាក់) និងរងរបួសធ្ងន់ ៧នាក់ (ស្រី២នាក់) ស្រាល៦នាក់ (ស្រីម្នាក់) ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ថ្ងៃ​ទី​៦​ ខែឧសភា ឆ្នាំ​២០២០​ ។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍ ​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្សស្លាប់​​ និងរបួស​សរុប​ចំនួន ១៨នាក់​ នៅ​ថ្ងៃ​ទី៦ ​ខែឧសភា​ គឺ​កើតឡើង​ ដោយសារ​ហេតុការណ៍​ប៉ះទង្គិច​ ចំនួន​ ១០លើក​ ៕