ភ្នំពេញ៖ បុត្រច្បងសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី៥ ឧសភានេះ បានសាង ផ្នួស (បួស) មុខ ភ្លើងតំណាងឲ្យក្រុមគ្រួសារ ដើម្បីជាការតបស្នងសងគុណ និងឧទ្ទិសកុសលផលបុណ្យ ជូន វិញ្ញាណក្ខន្ធ លោកយាយ ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ។
ពិធីសាសនាកោរសក់ បួសមុខភ្លើងជូនភិក្ខុ ហ៊ុន ម៉ាណែត ត្រូវបានធ្វើឡើងក្រោមព្រះវត្តមាន សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន មេគុណរាជធានីភ្នំពេញ នៅមុខព្រះវិហាវត្តបុទុមវតី ។
សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ជាគ្រូឧបធ្យាបានប្រោសព្រំ ពុទ្ទិពរជ័យបវរមហាប្រសើរ ជូនភិក្ខុ ហ៊ុន ម៉ាណែត ក្នុងពិធីបួសមុខភ្លើងនេះ សូមបាន ជួបតែសុខសុភមង្គលសិរីវិបុលវឌ្ឍនា ចូលកើតមានដល់គ្រប់ក្រុមគ្រួសារទាំងអស់ ពិសេសឧទ្ទទិស ជូនដល់វិញ្ញាណក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហា ឧបាសិកាធម្មញ្ញាណវិវឌ្ឍនា បានយោងយិតទៅចាប់បដិ សន្ធិនៅឋានបរមសុខកុំបីឃ្លាងឃ្លាត ដោយប្រការណាមួយ ចាប់តាំងពីថ្ងៃនេះជាដរាបតរៀងទៅ ៕



