អបអរសាទរ! ថ្ងៃនេះពលរដ្ឋ អាចធ្វើដំណើរលើ ស្ពានអាកាស ក្បាលថ្នល់ថ្មីបានហើយ

0

ភ្នំពេញ៖ ដំណឹងល្អចាប់ពីម៉ោង ៨ព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះតទៅ ប្រជាពលរដ្ឋអាចធ្វើដំណើរ ឆ្លងកាត់ស្ពានអាកាស ក្បាលថ្នល់ដែលទើបសាងសង់ថ្មី បានហើយ ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុកថា «ស្ពានអាកាសក្បាលថ្នល់ ឡើងកំណោងពីទិសមហាវិថី ព្រះមុនីវង្ស ឆ្ពោះចុះទៅមហាវិថី ព្រះនរោត្តម ដាក់អោយប្រើប្រាស់ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៨:០០ព្រឹកតទៅ» ។

ទន្ទឹមគ្នានោះដែរលោក ម៉េត មាសភ័ក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ជិះមកលេងកម្សាន្ត និងមើលសម្រស់នៃស្ពានថ្មី ដែលទើបសាងសង់រួច និងដាក់ឲ្យប្រើប្រាស់នេះ ។ លោកសរសេរថា «ប្លែកភ្នែក ស្អាត ពេញចិត្ត ម៉ោង ៨ព្រឹកនេះ ដាក់អោយដំណើរការហើយ ទៅជិះលើស្ពានលេងនៅក្បាលថ្នល់» ៕