រាជរដ្ឋាភិបាល និងវិស័យឯកជន កំពុងធ្វើដំណើរលេី ទូកតែមួយ រួមសុខទុក្ខជាមួយគ្នា ក្នុងដំណាក់កាលប្រយុទ្ធនឹងកូវីដ១៩

0

ភ្នំពេញ៖ ស្របពេលដែលពិភពលោក កំពុងតែមានការព្រួយបារម្ភ ចំពោះការរីករាលដាល នៃជំងឺកូវីដ១៩ ជាពិសេស ក្នុងដំណាក់កាលកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះ គឺរាជរដ្ឋាភិបាលនិងវិស័យឯកជន កំពុងប្រឈមបញ្ហារួម ដែលត្រូវធ្វើដំណើរក្នុង “ទូកតែមួយ រួមសុខរួមទុក្ខជាមួយគ្នា”។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីអំពីលទ្ធផលនៃ កិច្ចប្រជុំពិគ្រោះយោបល់ ជាមួយវិស័យ ឯកជន ដើម្បីពិនិត្យ និងពិភាក្សាលើ “ស្ថានភាពអាជីវកម្មនាពេលបច្ចុប្បន្ន និងវិធានការចាំបាច់នានា” នៅក្នុង បរិបទដែលជំងឺកូវីដ-១៩ ដែលបាន និងកំពុងបន្តរីករាលដាលក្នុងតំបន់ និងសកលនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២០នេះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុក វិស័យឯកជនជាចលករដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា។

លោកគួសបញ្ជាក់ថា “ក្នុងបរិការណ៍ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាល និងវិស័យឯកជនកំពុងតែប្រឈមនឹងបញ្ហារួម ក្នុងការបន្តលើកកម្ពស់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព ឬអាចនិយាយបានថា រាជរដ្ឋាភិបាល និងវិស័យឯកជនកំពុងធ្វើដំណើរក្នុង «ទូកតែមួយ រួមសុខរួមទុក្ខជាមួយគ្នា»។”

លោកឧបនាយករដ្ឋមន្រ្តីបានបន្តថា ការរីករាលដាលនៃជំងឺកូវីដ-១៩ បាននិងកំពុងគំរាមកំហែងកាន់តែខ្លាំងឡើង មកលើដំណើរការអាជីវកម្ម ក្នុងវិស័យសេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជា ដោយសារកំណើនសេដ្ឋកិច្ចតំបន់ និងសកល មានការថមថយជាពិសេសការធ្លាក់ចុះ នៃតម្រូវការក្នុងទីផ្សារខាងក្រៅ, ការបិទការធ្វើដំណើររបស់ប្រទេសក្នុងតំបន់ និងសាកលលោក និងប្រសិទ្ធិភាពនៅមានកម្រិត នៃការអនុវត្តនូវវិធានការបង្ការ និងទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩។

លោកបញ្ជាក់បន្ថែមថា ទោះបីជាស្ថានភាពនៃជំងឺកូវីដនេះ មានភាពប្រសើរឡើងវិញ ជាលំដាប់ ក៏រាជរដ្ឋាភិបាលកម្ពុជា បន្តយកចិត្តទុកដាក់ខ្ពស់ និងគិតគូរប្រកបដោយ ភាពបុរេសកម្ម ក្នុងការគ្រប់គ្រង ជំងឺរាតត្បាតនេះ ព្រមទាំងការកាត់បន្ថយ ផលប៉ះពាល់ អវិជ្ជមានដល់សង្គម និងសេដ្ឋកិច្ច។

ក្នុងន័យនេះការចូលរួមចំណែកក្នុង ការរំលែកទុក្ខលំបាក និងដោះស្រាយបញ្ហាប្រឈមរួមចំពោះមុខ និងក្នុងការជួយស្ដារការអភិវឌ្ឍប្រទេសកម្ពុជា ក្នុងអំឡុងពេលលំបាកនេះគឺជា «កត្តាចាំ បាច់មិនអាចខ្វះបាន»។ ជាក់ស្ដែង, រាជរដ្ឋាភិបាល បានដាក់ចេញ នូវវិធានការអន្តរាគមន៍ចំនួន៣ជុំ រួចមកហើយ ដើម្បីគ្រប់គ្រងផលប៉ះពាល់ នៅក្នុងវិស័យសំខាន់ ៗ ដោយគិតគូរ លើគ្រប់ទិដ្ឋភាពក្នុងការ៖

+ទី១៖ ជួយដល់ក្រុមហ៊ុន, រោងចក្រ, សហគ្រាស និងអាជីវកម្មដែលទទួលរងផលប៉ះពាល់ ដើម្បីឲ្យក្រុមហ៊ុនទាំងនោះ អាចបន្តអាជីវកម្មបាន
+ទី២៖ ជួយដល់កម្មករ-និយោជិតដែលបាត់បង់ ឬត្រូវព្យួរការងារ ឲ្យមានលំនឹងជីវភាព
+ទី៣៖ ទ្រទ្រង់កំណើន ជាពិសេស ជួយដល់សហគ្រាសធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ៕
—————————-
ដំណាក់កាលកូវីដ១៩ រាជរដ្ឋាភិបាលនិងវិស័យឯកជន កំពុងធ្វើដំណើរក្នុង “ទូកតែមួយ រួមសុខរួមទុក្ខជាមួយគ្នា”

ភ្នំពេញ៖ ក្នុងពេលដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងជួបនូវវិបត្តិ យ៉ាងធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ-១៩ រាជដ្្ឋាភិបាលកម្ពុជា បានលើកឡើងថា នៅក្នុងដំណាក់ការនៃការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះ គឺរាជរដ្ឋាភិបាលនិងវិស័យឯកជន កំពុងប្រឈមបញ្ហារួម ធ្វើដំណើរក្នុង “ទូកតែមួយ រួមសុខរួមទុក្ខជាមួយគ្នា”។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីអំពីលទ្ធផលនៃ កិច្ចប្រជុំពិគ្រោះយោបល់ ជាមួយវិស័យ ឯកជន ដើម្បីពិនិត្យ និងពិភាក្សាលើ “ស្ថានភាពអាជីវកម្មនាពេលបច្ចុប្បន្ន និងវិធានការចាំបាច់នានា” នៅក្នុង បរិបទដែលជំងឺកូវីដ-១៩ ដែលបាន និងកំពុងបន្តរីករាលដាលក្នុងតំបន់ និងសកលនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២០នេះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុក វិស័យឯកជនជាចលករដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា។

លោកគួសបញ្ជាក់ថា “ក្នុងបរិការណ៍ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាល និងវិស័យឯកជនកំពុងតែប្រឈមនឹងបញ្ហារួម ក្នុងការបន្តលើកកម្ពស់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព ឬអាចនិយាយបានថា រាជរដ្ឋាភិបាល និងវិស័យឯកជនកំពុងធ្វើដំណើរក្នុង «ទូកតែមួយ រួមសុខរួមទុក្ខជាមួយគ្នា»។”

លោកឧបនាយករដ្ឋមន្រ្តីបានបន្តដា ការរីករាលដាលនៃជំងឺកូវីដ-១៩ បាននិងកំពុងគំរាមកំហែងកាន់តែខ្លាំងឡើង មកលើដំណើរការអាជីវកម្ម ក្នុងវិស័យសេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជា ដោយសារកំណើនសេដ្ឋកិច្ចតំបន់ និងសកល មានការថមថយជាពិសេសការធ្លាក់ចុះ នៃតម្រូវការក្នុងទីផ្សារខាងក្រៅ, ការបិទការធ្វើដំណើររបស់ប្រទេសក្នុងតំបន់ និងសាកលលោក និងប្រសិទ្ធិភាពនៅមានកម្រិត នៃការអនុវត្តនូវវិធានការបង្ការ និងទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩។

លោកបញ្ជាក់បន្ថែមថា ទោះបីជាស្ថានភាពនៃជំងឺកូវីដនេះ មានភាពប្រសើរឡើងវិញ ជាលំដាប់រាជរដ្ឋាភិបាលកម្ពុជា បន្តយកចិត្តទុកដាក់ខ្ពស់ និងគិតគូរប្រកបដោយ ភាពបុរេសកម្ម ក្នុងការគ្រប់គ្រង ជំងឺរាតត្បាតនេះ ព្រមទាំងការកាត់បន្ថយ ផលប៉ះពាល់ អវិជ្ជមានដល់សង្គម និងសេដ្ឋកិច្ច។

ក្នុងន័យនេះ, ការចូលរួមចំណែកក្នុង ការរំលែកទុក្ខលំបាក និងដោះស្រាយបញ្ហាប្រឈមរួមចំពោះមុខ និងក្នុងការជួយស្ដារការអភិវឌ្ឍប្រទេសកម្ពុជា ក្នុងអំឡុងពេលលំបាកនេះគឺជា «កត្តាចាំ បាច់មិនអាចខ្វះបាន»។ ជាក់ស្ដែង, រាជរដ្ឋាភិបាល បានដាក់ចេញ នូវវិធានការអន្តរាគមន៍ចំនួន៣ជុំ រួចមកហើយ ដើម្បីគ្រប់គ្រងផលប៉ះពាល់ នៅក្នុងវិស័យសំខាន់ ៗ ដោយគិតគូរ លើគ្រប់ទិដ្ឋភាពក្នុងការ៖