ភ្នំពេញ៖ តាមការស្រាវជ្រាវ ក្នុងពេលថ្មីៗនេះ របស់ក្រុមអ្នកសិក្សាជនជាតិអូស្ត្រាលី ពីប្រភេទទេសន្តរប្រវេសន៍ (AWSG) បានរកឃើញថា សត្វបក្សី ទន្ទ្រីតធំ បានបម្លាស់ទីដ៏គួរឱ្យភ្ញាក់ផ្អើល ពោលគឺវាធ្វើដំណើរជាង ៨០០០គីឡូម៉ែត្រ ចេញពីទីតាំងដែល រកចំណីនៅរដូវមិនបន្តពូជ ក្នុងប្រទេស អូស្ត្រាលី ទៅតំបន់ពងកូនក្នុងប្រទេសកម្ពុជា និងនៅក្នុងប្រទេសឥណ្ឌាភាគខាងលិច ។ នេះបើយោងតាម AKP ។
អ្នកជំនាញ បានលើកឡើងថា សំបុកសត្វដែលអង្គការ ជីវិតសត្វស្លាបអន្តរជាតិ រកឃើញនៅតំបន់ការពារទេសភាព ព្រែកល្ពៅ ដែលនេះប្រហែលជា សត្វដែលស្ថិតនៅក្នុង ក្រុមសត្វចំនួនពីរ ( មានឈ្មោះដែលដាក់ឱ្យថា SHE និង SEC) ដែល ត្រូវអ្នកសិក្សាអូស្ត្រាលី បានដាក់ឧបករណ៍បញ្ជូនសារ (solar transmitter) ហើយសត្វទាំងពីរនេះ ត្រូវបានកត់ត្រាថា បានត្រឡប់ទៅរកចំណី នៅក្នុងប្រទេសអូស្ត្រាលី ក្រោយចេញពីទីតាំងពងកូន នា ឆ្នាំកន្លងទៅថ្មីៗនេះ ។
តំបន់ការពារទេសភាព បឹងព្រែកល្ពៅ កំពុងទទួលបានការគាំទ្រ ពីអង្គការ BirdLife នៅក្នុងប្រទេសកម្ពុជា ដែលទីតាំងនេះ ស្ថិតនៅភាគខាងត្បូង ឈៀងខាងកើត ប្រទេសកម្ពុជា ៕