ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារទី ២៨ ខែមេសា ឆ្នាំ ២០២០ នាទីស្តីការក្រសួងយុត្តិធម៌ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិ ដើម្បីពិនិត្យបញ្ជីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យ ពិសាខបូជាដែលប្រព្រឹត្ត ទៅនាថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២០ ខាងមុខនេះ លើបញ្ជីស្នើសុំ បន្ធូរបន្ថយទោស និងលើកលែង ទោសពី ពន្ធនាគាររាជធានី/ខេត្ត ចំនួន២០ និងពីមណ្ឌលអប់រំ កែប្រែចំនួន ៤ ដោយមានទណ្ឌិតសរុប ២៧៣ នាក់ (ស្រី ២៤ នាក់) ។


