អាសូរណាស់! ស្លាប់ម្នាក់ និងរបួសជាច្រើននាក់ ដោយសារឃាតករលាក់មុខ

0

ភ្នំពេញ៖ ឃាតករជាក់មុខ ដែលបានបន្សល់ទុកពីភ្លើងសង្គ្រាម អស់រយៈពេលជាច្រើនឆ្នាំ បានធ្វើ ឲ្យស្ត្រីអាយុ២៥ឆ្នាំម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ និងមនុស្ស៣នាក់ផ្សេងទៀត ត្រូវបានរងរបួស។

យោងតាមហ្វេសប៊ុក លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានឲ្យដឹងថា  នៅព្រឹកថ្ងៃទី២៧ ខែមេសា  ឆ្នាំ២០២០ វេលាម៉ោង១១.០០នាទី  មានករណីផ្ទុះគ្រាប់បេ១គ្រាប់ នៅភូមិកណ្តាល ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលអោយរងរបួស០៣នាក់ និងស្លាប់០១នាក់។

មូលហេតុ ជនរងគ្រោះបានបបួលគ្នា មករកបះផ្លែព្រីង  ហើយបានប្រទះឃើញ គ្រាប់នៅលើដំបូក យកមកគប់លេងបណ្តាលអោយផ្ទុះ។ 

ជនរងគ្រោះ ទាំងនោះ រួមមាន:

     ១.ឈ្មោះ ជា សរ ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិកំពង់ក្តី  ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប (ស្លាប់)។

    ២.ឈ្មោះ ជា ស្រីមួយ ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅភូមិកំពង់ក្តី ឃុំគោកធ្លកលើ ស្រុកជីក្រែងខេត្តសៀមរាប  (រងរបួសស្រាល)។

    ៣.ឈ្មោះ  សុខ បញ្ញា ភេទប្រុស អាយុ១២ឆ្នាំ នៅភូមិកំពង់ក្តី ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប  (រងរបួសធ្ងន់)។

     ៤.ឈ្មោះ គា សំណាង ភេទប្រុស អាយុ២ឆ្នាំ មានទីលំនៅភូមិកំពង់ក្តី ឃុំគោកធ្លកលើ ស្រុកជីក្រែខេត្តសៀមរាប  (រងរបួសស្រាល)។

បច្ចុប្បន្នជនរងគ្រោះត្រូវ បានបញ្ជូនទៅមន្ទីរពេទ្យមណ្ឌលសុខភាព សិង្ហ និងមន្ទីរពេទ្យខេត្ត៕