ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្ស ៦នាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើង នៅទូទាំងប្រទេស ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ និងបង្កឲ្យមានមនុស្សរបួសធ្ងន់ ៤នាក់ (ស្រី០ នាក់ ) និងរបួសស្រាល ៥ នាក់(ស្រី ០ នាក់ ) ។
ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកទូទាំងប្រទេស បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមាន មនុស្សស្លាប់ និងរបួសសរុបចំនួន ១៥នាក់ គឺកើតឡើងដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន៩ លើក ៕