ភ្នំពេញ៖ រយៈពេលបីខែដើមឆ្នាំ ២០២០នេះទោះបីប្រទេសកម្ពុជា ក៏ដូចជាសកលលោក កំពុងជួបប្រទះនូវវិបត្តិ ការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩ក៏ដោយ សម្រាប់វិស័យឧស្សាហកម្ម កម្ពុជានៅដែលបន្តដំណើរការជាធម្មតា ទោះបីមានរោងចក្រចំនួន៦ ត្រូវបានបិទទ្វាក៏ដោយ ប៉ុន្តែបានជំនួសមកវិញនូវរោងចក្រចំនួន៧៧ថ្មី បានស្នើសុំការអនុញាត បើកដំណើរ ពីក្រសួងឧស្សាហកម្ម ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ លោក ហេង ចាន់សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា ” ក្នុងត្រីមាសទី១ ឆ្នាំ២០២០នេះ មានរោងចក្របង្កើតថ្មី ចំនួន ៧៧រោងចក្រ (ក្នុងនោះប្រកាសចេញ ដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ចំនួន៧៤ សេចក្ដីសម្រេច ដោយសាលារាជធានីភ្នំពេញ ចំនួន០១ និងរោងចក្រស្នើសុំដំណើរ ការឡើងវិញចំនួន០២)និងកម្លាំងកម្មកើតថ្មីចំនួន ២៧,៩០៩ នាក់់, រោងចក្រទ្វារឈប់ដំណើរការចំនួន ០៦រោងចក្រ និងកម្លាំងពលកម្មឈប់ពីការងារចំនួន ៦,០៥២ នាក់”។
លោកបន្តថា ដូចនេះរោងចក្រដែលស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានចំនួន ១,៨០២ រោងចក្រ និងកម្លាំងពលកម្មសរុប មានចំនួន១,០៦៣,០៣១ ៕