ទីតាំង១០កន្លែង ត្រូវបានរៀបចំ ដើម្បីដាក់កម្មករដែលឈប់ចូលឆ្នាំ ឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃ

0

ភ្នំពេញ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា កម្មករ កម្មការិនី ដែលឈប់សម្រាក ក្នុងឱកាសបុណ្យចូលឆ្នាំមានជាង ១ម៉ឺននាក់ ហើយក្រសួងការងារ និងសាលារាជធានីភ្នំពេញ បានរៀបចំទីតាំងចំនួន ១០កន្លែង រួចរាល់ហើយ ដើម្បីដាក់ពួកគត់ ឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃ មុនឲ្យចូលធ្វើការងារធម្មតាវិញ ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី បច្ចុប្បន្នភាពជំងឺកូវីដ១៩ នៅថ្ងៃទី២០ មេសានេះ លោកស្រីរដ្ឋលេខាធិការ ពាក់ព័ន្ធបញ្ហានេះ ក៏មានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់សម្តេចតេជោ ចំនួន ៤២២នាក់ បាន និងកំពុងសហការ ជាមួយក្រុមគ្រូពេទ្យនៅតាមបណ្តារោងចក្រ របស់ក្រសួងការងារផងដែរ ក្នុងការធ្វើការពិនិត្យសុខភាពកម្មករ មុននឹងអនុញ្ញាតឲ្យចូលធ្វើការវិញ ៕