U​n​i​l​e​v​e​r បា​ន​ឧ​ប​ត្ថ​ម​ផ​លិ​ត​ផ​ល​អ​នា​ម័​យ​ចាំ​បា​ច់ ​ដើ​ម្បី​ជួ​យ​ទប់ស្កាត់កា​រ​រី​ក​រា​ល​ដា​ល ​C​ov​id​-​1​9 នៅ​ក​ម្ពុ​ជា​

0

ភ្នំពេញ៖ ក្រុមហ៊ុនយូនីលីវឺរ (ខេមបូឌា) លីមីតធីត​ បានឧបត្ថមផលិតផលចាំបាច់ប្រើប្រាស់់ប្រចំាថ្ងៃសំខាន់ៗ ដល់ក្រសួងសុខាភិបាលក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការដោះស្រាយបញ្ហា Covid-19 នៅកម្ពុជា។
ក្រុមហ៊ុន Unilever បានរៀបចំផលិតផលចាំបាច់ចំនួន ៣,០០០ កញ្ចប់រួមមាន​: អនាម័យ ការថែរក្សាគេហដ្ឋាន ការថែរក្សាផ្ទាល់ខ្លួន និងអាហារសម្រាប់បុគ្គលិកសុខាភិបាលជួរមុខ ដែលកំពុងធ្វើការដោយមិនខ្លាចនឿយហត់ ក្នុងការប្រយុទ្ធ និងការពារប្រជាជនកម្ពុជាឱ្យរួចផុតពីការរាតត្បាត Covid-19 ។ អំណោយនេះគឺជាវិធីរបស់ក្រុមហ៊ុនក្នុងការនិយាយ អរគុណច្រើន​ ដល់បុគ្គលិកថែទាំសុខភាពជួរមុខ។
ក្រុមហ៊ុន Unilever រួមជាមួយនឹងលោកជំទាវ Tina Redshaw ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃចក្រភពអង់គ្លេសប្រចាំនៅប្រទេសកម្ពុជា បានប្រគល់អំណោយនូវផលិតផល Dove, Lux, Pond’s , Vaseline, Knorr, Sunlight, Signal and Viso ជូនដល់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៅទីស្តីការក្រសួងនាថ្ងៃទី ៦ ខែមេសា។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយដែលមិនអាចកាត់ថ្លៃបានរបស់ក្រុមហ៊ុន Unilever។
ក្រុមហ៊ុន Unilever ក៏បានសម្តែងការកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការខិតខំរបស់រដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 និងការពារប្រជាជនកម្ពុជាឱ្យមានសុវត្ថិភាព។ ក្រុមហ៊ុន គឺជាសមាជិកមួយជាមួយរដ្ឋាភិបាលក្នុងការលើកកម្ពស់អនាម័យផ្ទាល់ខ្លួន ការលាងដៃឱ្យបានត្រឹមត្រូវ និងបរិភោគអាហារដែលមានជីវជាតិក្នុងគ្រាលំបាកទាំងនេះ។ ក្រុមហ៊ុនប្តេជ្ញាធានានូវការផ្គត់ផ្គង់ជាបន្តបន្ទាប់នូវផលិតផល Unilever សំខាន់ៗដូចជា អនាម័យ ការថែរក្សាគេហដ្ឋាន ការថែរក្សាផ្ទាល់ខ្លួន និងអាហារ។
កាលពីខែមីនា Unilever បានប្រកាសនូវវិធានការណ៍ជាច្រើន ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់ពិភពលោក និងថ្នាក់ជាតិនៃជំងឺរាតត្បាត Covid-19 ។ ការឧបត្ថមនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19​ និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារអាយុជីវិតមនុស្ស៕