ថ្ងៃ១១ មេសា បង្ក្រាបបទល្មេីសគ្រឿងញៀន ២៤ករណី ឃាត់ខ្លួនជនសង្ស័យ ៤១នាក់ រួមនឹងថ្នាំញៀនជិត ៦គីឡូក្រាម

0

ភ្នំពេញ៖ ជនសង្ស័យចំនួន ៤១នាក់ (ស្រី០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រា បបទល្មើស គ្រឿងញៀន ២៤ករណី ទូទាំង ប្រទេស នៅថ្ងៃទី១១ ខែមេសា ។ ក្នុងចំណោមជនសង្ស័យទាំង ៤១នាក់ មានករណីជួញដូរ ១២ករណី ឃាត់១៩នាក់ ( ស្រី០នាក់) ។ ប្រើប្រាស់១២ករណី ឃាត់ ២២នាក់ ( ស្រី០នាក់) ។

វត្ថុតាងដែល ចាប់យកសរុប ក្នុងថ្ងៃទី១១ ខែមេសា រួមមាន៖- មេតំហ្វេតាមីន (Ice) = ៥៨៥១,៣៩ក្រាម និង ២០កញ្ចប់ តូច ។

•លទ្ធផល ខាងលើ ៨អង្គភាព បានចូលរួមបង្ក្រាប៖

+នគរបាល៖ ៦ អង្គភាព

១/មន្ទីរ ៖ ជួញដូរ ៥ករណី ឃាត់ ៨នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ៧នាក់ ចាប់ យក Ice ១៣០០,៣៨ ក្រាម ។ ២/បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ ករណី ឃាត់ ៥នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យក Ice ០,៥៨ ក្រាម ។ ៣/កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១៨កញ្ចប់តូច ។ ៤/កណ្ដាល៖ ជួញដូរ ១ ករណី ឃាត់ ១នាក់ ចាប់យក Ice ១,៣៨ក្រាម ។ ៥/ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២កញ្ចប់តូច ។ ៦/រាជធានីភ្នំពេញ៖ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ។

+កងរាជវុធហត្ថ៖ ២ អង្គភាព

១/សៀមរាប៖ ជួញដូរ ៣ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ចាប់យក Ice ៤៥៤៩,០៥ក្រាម ។២/ កែប៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ៕