ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្ស ម្នាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅទូទាំងប្រទេស ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ និងបានបង្កឲ្យមានមនុស្សរបួសធ្ងន់ ៣នាក់ (ស្រីម្នាក់) និងរបួសស្រាល ៤នាក់ (ស្រីម្នាក់) ។
ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកទូទាំងប្រទេសបានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៨នាក់ នៅថ្ងៃទី៩ មេសា គឺកើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន ៥លើក ៕