ភ្នំពេញ៖ យោងតាម ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ សិក្សា ធ្វើកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុនថា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ រដ្ឋាភិបាលជប៉ុន បានប្រកាសភាពអាសន្ន សម្រាប់ខេត្តនិងក្រុងចំនួន៧គឺ៖ ទីក្រុងតូក្យូ ខេត្ត Kanagawa, Saitama, Chiba, Osaka, Hyogo និង ខេត្ត Fukuoka សម្រាប់រយៈពេល១ខែ ចាប់ពីថ្ងៃទី៨ ខែមេសា ដល់ថ្ងៃទី៦ ខែ ឧសភា ឆ្នាំ២០២០។