សម្ដេចតេជោ៖ ទោះបីស្ថានភាពបែបណាក៏ដោយ ពលរដ្ឋខ្មែរត្រូវតែមាន ស្បៀងអាហារទទួលទាន​ (Video)

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ទោះបីស្ថានភាពក្នុងប្រទេសកម្ពុជា បែបណាក៏ដោយ ក៏មិនត្រូវឲ្យប្រជាពលរដ្ឋ អត់ស្បៀងអាហារទទួលទាន ប្រចាំថ្ងៃជាដាច់ខាត ។

សម្ដេចតេជោ បានសរសេរលើបណ្ដាញសង្គម ហ្វេសប៊ុក នៅថ្ងៃទី៨ មេសានេះថា នៅក្នុងដំណាក់កាលដែលកម្ពុជា កំពុងប្រយុទ្ឋប្រឆាំងនឹងជំងឺកូវីដ-១៩ ពេលនេះរាជរដ្ឋាភិបាល បានផ្អាកការនាំចេញអង្ករ និងត្រី ទៅក្រៅប្រទេស ដើម្បីឲ្យផលិតផលទាំងនេះកាន់តែសំបូរ និងងាយស្រួលរកទិញ ជាមួយតម្លៃធម្មតានៅទូទាំងប្រទេស ។ ប៉ុន្តែចំពោះអង្ករក្រអូប ដែលមានកុងត្រនាំចេញទៅប្រទេសចិន ជាមិត្តគឺនៅដំណើរការធម្មតា។

សម្ដេចតេជោបញ្ជាក់ថា «ក្រៅពីអង្ករ និងត្រី គឺ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអោយត្រៀមអំបិល និងត្រៀមរោងចក្រផលិតមី និផលិតទឹកសុទ្ធដបសម្រាប់ ជួយប្រជាពលរដ្ឋផងដែរ។ ដូច្នេះទោះបីកម្ពុជាស្ថិតក្នុង ស្ថានភាពបែបណាក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរត្រូវតែមាន ស្បៀងអាហារទទួលទានដែរ» ៕