ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី៧ ខែមេសា នៅខេត្តកំពង់ស្ពឺ និងខេត្តឧត្តរមានជ័យ មានភ្លៀងធ្លាក់មួយមេ លាយឡំនឹងខ្យល់កន្ត្រាក់ បានបណ្ដាលឲ្យមនុស្ស ៣នាក់ រងរបួសធ្ងន់ និងខូចខាតផ្ទះសំបែងប្រជាពលរដ្ឋជាង ៦០ខ្នងផងដែរ ។
យោងតាមហ្វេសប៊ុក ក្រសួងធនធានទឹក និងឧត្តុនិយម បានឲ្យដឹងថា «នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ល្ងាចម្សិលមិញ វេលាម៉ោង ៥:០០នាទី មានធ្លាក់ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ ក្នុងកម្រិត១,០ មម ទៅ ៨៦,០ មម បណ្តាលឲ្យខូចខាតផ្ទះសំបែងប្រជាពលរដ្ឋជាង ៤០ខ្នង នៅស្រុកឧដុង្គ ឃុំក្រាំងចេក ខេត្តកំពង់ស្ពឺ។ នៅយប់ថ្ងៃទី៧ មេសា ម្សិលមិញ មានភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្រ្តាក់បណ្ដាលឲ្យ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ២០ខ្នង និងមានមនុស្សរងរបួសធ្ងន់ចំនួន ៣នាក់ ស្ថិតនៅភូមិត្នោត សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ» ។




