ភ្នំពេញ៖ ក្រសួងទេសចរណ៍ ស្នើឲ្យអភិបាលរាជធានី-ខេត្ដទាំងអស់ ចុះបិទអាជីវកម្មម៉ាស្សាសុខភាព និងស្ប៉ា ដែលស្ថិតក្រោមការ គ្រប់គ្រងរបស់រដ្ឋបាលរាជធានី-ខេត្ត និងក្រសួងទេសចរណ៍ ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី៧ មេសានេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ នេះបើយោងតាម សេចក្ដីជូនដំណឹង របស់ក្រសួងទេសចរណ៍ ផ្ញើជូនទៅអភិបាលរាជធានី-ខេត្ដ និងប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត ។

