ច្បាប់ដាក់ប្រទេស ក្នុងគ្រាអាសន្ន ត្រូវតែធ្វើ តែលទ្ធភាពប្រើច្បាប់នេះមានត្រឹម ០,១% ប៉ុណ្ណោះ

0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា ច្បាប់ដាក់ប្រទេស ក្នុងគ្រាអាសន្ន ត្រូវតែធ្វើឡើង ប៉ុន្តែលទ្ធភាពប្រើប្រាស់ ច្បាប់ដាក់ប្រទេសកម្ពុជា ក្នុងគ្រាអាសន្ននេះមានត្រឹម ០,១% តែប៉ុណ្ណោះ ក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ១៩ ។ នេះបើតាមការបញ្ជាក់ របស់សម្ដេចតេជោ ក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាព នៃជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០នេះ ។