ភ្នំពេញ៖ លោកឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងថា ក្នុង១ឆ្នាំ២០១៩កន្លងទៅ មានភ្ញៀវទេសចរជាង ៣លាននាក់ ចូលទស្សនាកម្សាន្តនៅតាមរមណីយដ្ឋានប្រាសាទនានា នៅទូទាំងប្រទេសកម្ពុជា។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពនិងទិសដោការងារបន្តរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ” នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ លោកឡុង ប៉ុណ្ណាស៊ីរីវត្ថ បានថ្លែងថា “ក្នុងនោះដែរសម្រាប់ឆ្នាំ២០១៩ហ្នឹង យើងឃើញថា ភ្ញៀវទេសចរ ដែលចូលទស្សនាតំបន់អង្គរ រម្យនីយដ្ឋាននានា មានជាង៣លាននាក់ក្នុង១ឆ្នាំ ក្នុងហ្នឹងអង្គរយើងស្រូបប្រហែលជា ២លាននាក់ជាង”។
លោកបន្ថែមទៀតថា ក្នុងឆ្នាំ២០១៩កន្លងទៅ ក្រសួងបានធ្វើការបង្រ្កាបក៏ដូចជាដោះស្រាយ ករណីរំលោភបំពានយកដីបុរាណ្យវិទ្យា (ដីរដ្ឋ) ពីជនខិលខូចមួយចំនួន បានចំនួន ១៨ទីតាំងផងដែរ៕