ថ្ងៃ៥ មេសា បង្ក្រាបបទល្មើស គ្រឿងញៀន៣៤ករណី ឃាត់ខ្លួនជនសង្ស័យ ៥៩នាក់ រួមនឹងថ្នាំញៀនជាង១គីឡូក្រាម

0

ភ្នំពេញ៖ ជនសង្ស័យចំនួន៥៩នាក់ (ស្រី៣នាក់ )ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀន ចំនួន៣៩ករណី ទូទាំងប្រទេស នៅ ថ្ងៃទី៥ ខែមេសា ។ ក្នុងចំណោម ជនសង្ស័យ ទាំង ៥៩ នាក់ មានមុខ សញ្ញា ជួញដូរ គ្រឿងញៀនចំនួន ៣៩នាក់ និង ប្រើប្រាស់ ២០នាក់ ។

វត្ថុតាងដែលចាប់យក សរុប ក្នុង ថ្ងៃទី ៥ មេសា រួមមាន៖ -មេតំហ្វេតាមីន(Ice) = ១៦៦៥៥,៤៣ក្រាម និង១៦កញ្ចប់តូច, មេតំហ្វេតាមីន(Wy) = ៦,៣៩ក្រាម។

លទ្ធផលខាងលើ ១៣អង្គភាពបានចូលរួមបង្ក្រាប ៖

+នគរបាល : ១១អង្គភាព

១/មន្ទីរ៖ ជួញដូរ ៥ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៤នាក់ ចាប់យកIce ១៦៥៧៩,៧១ក្រាម។

២/បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣,៦៧ក្រាម។

៣/បាត់ដំបង៖ ជួញដូរ ៣ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីការ ១ ចាប់ ១នាក់ ចាប់យកIce ៤១,៩២ក្រាម និងWy ៦,៣៩ក្រាម។

៤/កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៧៧ក្រាម។

៥/កំពត៖ ជួញដូរ ២ករណី ឃាត់ ៨នាក់ ចាប់យកIce ៤,៩៧ក្រាម។

៦/កណ្ដាល៖ ជួញដូរ ៣ករណី ឃាត់ ៦នាក់ ចាប់យកIce ៩កញ្ចប់តូច។

៧/មណ្ឌលគីរី៖ ប្រើប្រាស់ ២ករណី ឃាត់ ៨នាក់។

៨/ពោធ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

៩/ស្វាយរៀង៖ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់។

១០/ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣កញ្ចប់តូច។

១១/រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ១១នាក់ ចាប់យកIce ៤កញ្ចប់តូច។

+កងរាជអាវុធហត្ថ : ៣អង្គភាព

១/បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១០,៨៨ក្រាម។

២/កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៧៧ក្រាម។

៣/សៀមរាប៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ១១,៧៤ក្រាម។