កុំបើកបរក្រោម ឥទ្ធិពលគ្រឿងស្រវឹង! ស្លាប់ ៦នាក់ និងរបួស ២៥នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃ៥ មេសា

0

ភ្នំពេញ៖ យ៉ាងហោចណាស់ មាន មនុស្ស ៦នាក់ បាន ស្លាប់ ក្នុង ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ ដែល កើតឡើង នៅ ទូទាំងប្រទេស ថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០២០ និង បង្ក ឲ្យ មាន មនុស្ស របួសធ្ងន់ ២០នាក់ ( ស្រី ៧នាក់ ) និង របួសស្រាល ៥ នាក់ ( ស្រីម្នាក់ ) ។

ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូទាំងប្រទេស បាន បញ្ជាក់ថា គ្រោះថ្នាក់ ដែល បង្ក ឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុបចំនួន ៣១នាក់ នៅ ថ្ងៃទី៥មេសា គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន១២លើក ៕