ស្លាប់៥នាក់ និងរបួស ១០នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃ៤ មេសា

0

ភ្នំពេញ៖ យ៉ាងហោចណាស់ មាន មនុស្ស ៥ នាក់ បាន ស្លាប់ ក្នុង ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ ដែល កើតឡើង នៅ ទូទាំងប្រទេស ថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០២០ និង បង្ក ឲ្យ មាន មនុស្ស របួសធ្ងន់ ១០នាក់ ( ស្រី ៣នាក់ ) និង របួសស្រាល ៣ នាក់ ( ស្រី ០នាក់ ) ។

ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូទាំងប្រទេស បាន បញ្ជាក់ថា គ្រោះថ្នាក់ ដែល បង្ក ឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុបចំនួន ១៥ នាក់ នៅ ថ្ងៃទី ៤ មេសា គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ៩ លើក ៕