ភ្នំពេញ៖នាយឧត្តមសេនីយ៍ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានអះអាងថា មិនមានបញ្ហារំលោភបំពានមកលើទឹកដីកម្ពុជាពីសំណាក់បណ្ដាប្រទេសជាប់ព្រំដែនណាមួយ ដូចដែលពាក្យចចាមអារាមឡើយ។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពនិងទិសដៅការងារបន្តរបស់ក្រសួងការពារជាតិ” នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ឈុំ សុជាតិបានថ្លែងបន្ថែមថា “ក្នុងខែកន្លងមកនេះ យើងមិនមានដំណឹងអំពីការរំលោភឬការបំពានតាមបណ្ដោយព្រំដែនទេ យើងអត់ទាន់មានទេបាទ។ហើយកម្លាំងយើង បានឈរយាម ជានិច្ចកាល នៅតាមព្រំដែន គឺនៅតែរក្សាស្ថានភាពល្អប្រសើរជានិច្ច ក្នុងភាពជាម្ចាស់ជានិច្ចនៅតាមបណ្ដោយព្រំដែន ទាំងឡាវ ទាំងថៃ ទាំងវៀតណាម”៕