ភ្នំពេញ៖ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ នេះ សមត្ថកិច្ចខណ្ឌទួលគោក បានចាប់ខ្លួនឈ្មោះ វ៉ាន់ សុខសីហា រហស្សនាមអគ្គិនេត្រ ក្រោយបង្ហោះថា ចេះយ័ន្តការពារជំងឺកូវីដ១៩ ។
កាលពីខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ អគ្គិនេត្រ ធ្លាប់ត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួនម្តងរួចមកហើយ ពាក់ព័ន្ធករណីគ្រឿងញៀន ។
ប្រភពបានបញ្ជាក់ថា នគរបាលអធិការខណ្ឌទួលគោក បានហៅលោកគ្រូ អគ្គីនេត មកសាកសួរ ពាក់ព័ន្ធនឹងការផ្សាយធ្វើយន្តការពារ កូវីដ ១៩ ។ ពេលនេះសមត្ថកិច្ចកំពុងសួរចម្លើយ ។
