ចង់ដឹងទេថា តើរដ្ឋមន្ត្រីណាខ្លះហ៊ាន បរិច្ចាគប្រាក់ខែ ដូចនាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងកូវីដ១៩! 

0

ភ្នំពេញ៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ក៏មានរដ្ឋមន្ត្រីជាច្រើនបានបរិច្ចាគ ប្រាក់បៀវត្សដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ។

នេះជាឈ្មោះរដ្ឋមន្ត្រី​មួយចំនួន​ ដែលបរិច្ចាគ ​​ប្រាក់បៀវត្ស​៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីការពារជាតិ ៧ខែ, លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ ៧​ខែ​, លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ៦ខែ, លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ៦​ខែ​, លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខ​ភិ​បាល ៦​ខែ​, លោក អ៊ិត សំហេង រដ្ខមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ៦​ខែ​, លោក ជា វ៉ាន​ដេ​ត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសនីយ និង​ទូរគមនាគមន៍ ៦​ខែ​ និង​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ៦​ខែ​, លោក ព្រំ សុខា រដ្ឋមន្ត្រីមុខងារសាធារណៈ ៦ខែ ។

ក្រសួងសុខាភិបាលបានអះអាងថា គិតត្រឹមព្រឹកថ្ងៃទី២ មេសា ចំនួនអ្នកជំងឺកូវីដ១៩ ដែលជាសះស្បើយនៅក្នុងប្រទេសកម្ពុជា បានកើនដល់ ៣៤នាក់ហើយ ក្នុងនោះមានជនជាតិចិនម្នាក់ ជនជាតិអង់គ្លេស ៣នាក់ ជនជាតិបារាំង ៨នាក់ ប៊ែលហ្សិកម្នាក់ និងជនជាតិខ្មែរ ២១នាក់។ ពេលនេះមានអ្នកជំងឺកូវីដ១៩ ចំនួន ៧៦នាក់ កំពុងសម្រាកព្យាបាលបន្តនៅតាមមន្ទីរពេទ្យ ដែលក្នុងនោះមានស្រ្តី២៣នាក់ និងបុរស៥៣នាក់៕

១.លោក ជា សុផារ៉ា 

២. អ៊ុក រ៉ាប៊ុន

៣. ម៉ម ប៊ុនហេង

៤. អ៊ិត សំហេង

៥. សាយ សំ​អាល់

៦. កើត រិ​ទ្ធ