ភ្នំពេញ៖ រដ្ឋសភានៃ ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣០ខែមីនា ឆ្នាំ២០២០នេះ បានបើកសម័យប្រជុំវិសាមញ្ញ នីតិកាលទី៦ បោះឆ្នោតផ្តល់សេចក្តី ទុកចិត្តលើការតែងតាំង និងកែសម្រួលសមាភាព រាជរដ្ឋាភិបាល។
សម័យប្រជុំរដ្ឋសភាក្រោយ មអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងមានការចូលរួម ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចក្រឡាហោម ស ខេង និងសមា ជិករដ្ឋសភាសរុប ១២១រូប។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានលើកឡើងក្នុងសម័យប្រជុំដោយ បានស្នើសុំសម្តេចហេង សំរិនប្រធានរដ្ឋសភារៀបចំការបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាព នៃរាជរដ្ឋាភិបាលដូចជា៖
-តែងតាំងទេសរដ្ឋមន្ត្រី៖ ១លោក ចម ប្រសិទ្ធ ជាទេសរដ្ឋមន្ត្រី ២. លោក ហ៊ឹម ឆែម ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស ៣. លោក អង្គ វឌ្ឍានា ជាទេសរដ្ឋមន្ត្រីទទួល បន្ទុកបេសកម្មពិសេស៤. លោក ត្រាំង អ៊ីវតឹក ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស ៥. លោក ពេជ្រ ប៊ុនធិន ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកពិសេស ។
-កែសម្រួល និងតែងតាំងសមាសភាពរដ្ឋមន្ត្រី៖១. លោក ចម ប្រសិទ្ធ ជាទេសរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២. លោក កើត រិទ្ធ ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ៣. លោក ជា វ៉ាន់ដេត ជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរមនាគមន៍ ៤. ឈិត សុខុន ជារដ្ឋមន្ត្រីក្រសួងធម្មតា និងសាសនា ៥. លោកព្រំ សុខា ជារដ្ឋមន្ត្រីក្រសួងមុខងាសាធារណៈ ៕