ភ្នំពេញ៖ នៅថៃ្ងទី២៨ ខែមីនា ឆ្នាំ២០២០ មានខ្យល់កន្ត្រាក់មកលើ ០៣ឃុំ (សរសរស្តម្ភ, ល្វា, ត្រីញ័រ) ស្រុកពួក ខេត្តសៀមរាប ធ្វើឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋរបើកដំបូលចំនួន ៣១ខ្នង និងរលំចំនួន ២ខ្នងព្រមទាំង របើកដំបូលផ្ទះ ប្រជាពលរដ្ឋចំនួន ៨ខ្នង នៅស្រុករុក្ខគីរី ខេត្តបាត់ដំបង។
បើតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថាកាលពីម្សិលមិញ មានភ្លៀងធ្លាក់រាយប៉ាយ ក្នុងបណ្ដាខេត្តមួយចំនួន នៅភាគឦសាន និងតំបន់មាត់សមុទ្រ ក្នុងកម្រិតមធ្យម ៕



