គាំទ្រ! ក្រុមទាហានដែល លើកគ្នាទៅព្រួតវាយជនពិការត្រូវបានចាប់ខ្លួន បញ្ជូនទៅតុលាការ ហើយ

0

ភ្នំពេញ៖ បន្ទាប់ពីមានការរិះគន់ខ្លាំងពីសំណាក់អ្នកនយោបាយ និងប្រជាពលរដ្ឋនៅថ្ងៃទី២៨ មីនានេះក្រុមទាហាននៃកម្លាំងការពារព្រំដែនលេខ ៥០៤ ដែលលើកគ្នាទៅព្រួតវាយជនពិការជាបុគ្គលិកអគ្គីសនីត្រូវបានចាប់បញ្ជូនឲ្យប៉េអឹមខេត្តប៉ៃលិនកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ។នេះបើតាមមន្រ្តីយោធានៃយុទ្ធភូមិភាគទី៥ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន។

សូមរំលឹកថា លោក វីល្លាម ប្រធានគណបក្សខ្មែរក្រោក បានស្នើឲ្យសមត្ថកិច្ច

ត្រូវចាត់ការជាបន្ទាន់ចំពោះករណីមេកងការពារព្រំដែនលេខ ៥០៤ បានដឹកនាំកម្លាំងទៅវាយជនពិការដែលជាបុគ្គលិកអគ្គីសនីព្រោះតែរឿងផ្ដាច់ភ្លេីង

លោក វីល្លាម បានសរសេរលើហ្វេសប៊ុកនៅថ្ងៃទី២៨ មីនានេះថាត្រូវចាត់ការជាបន្ទាន់ចំពោះករណីមេកងការពារព្រំដែនលេខ៥០៤ បានដឹកនាំកម្លាំងទៅវាយជនពិការដែលជាបុគ្គលិកអគ្គីសនីព្រោះតែរឿងផ្ដាច់ភ្លេីង ។ជននេះគ្មានសីលធម៌ ចរិកយ៉ង់ឃ្នង មិនសមគ្រងឯកសណ្ឋានអ្នកបម្រេីរាស្ត្រនោះទេ