ភ្នំពេញ៖ រដ្ឋាភិបាលវៀតណាម បានសន្យាជួយឧបត្ថម្ភ សម្ភារ:ប្រយុទ្ធប្រឆាំង ការរីករាលដាលនៃជំងឺឆ្លង Covid-19 ដល់កម្ពុជា ដើម្បីរំលឹកពីទំនាក់ទំនងល្អ ជាប្រពៃណីរវាង កម្ពុជា-វៀតណាម និងខិតខំពង្រឹងទំនាក់ទំនង ទ្វេភាគី ឲ្យកាន់តែល្អប្រសើរ បន្ថែមទៀត។ នេះបើយោងតាមស្ថានទូត កម្ពុជាប្រចាំប្រទេសវៀតណាម។
នៅល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១៧:០០ នាទី ក្នុងជំនួបជាមួយ guyen Xuan Phuc នាយករដ្ឋមន្រ្តីវៀតណាម នៅខុទ្ទកាល័យនាយករដ្ឋមន្រ្តី នាទីក្រុងហាណូយលោក ចាយ ណាវុធ ឯកអគ្គរាជទូត អមដោយមន្រ្តីស្ថានទូត បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលវៀតណាម ដែលបានសន្យាជួយឧបត្ថម្ភ សម្ភារ:ប្រយុទ្ធប្រឆាំង ការរីករាលដាល នៃជំងឺឆ្លង Covid-19 ដល់កម្ពុជា រំលឹកពីទំនាក់ទំនងល្អ ជាប្រពៃណីរវាង កម្ពុជា-វៀតណាម និងខិតខំពង្រឹងទំនាក់ទំនង ទ្វេភាគីឲ្យកាន់តែល្អប្រសើរ ក្នុងអណត្តិបេសកកម្ម ការទូតនៅវៀតណាម ៕