ថ្ងៃ២៧ មីនា បង្ក្រាបបទល្មើសគ្រឿងញៀន ១៦ករណី ឃាត់ខ្លួនជនសង្ស័យ២៩ នាក់

0

ភ្នំពេញ៖ ជនសង្ស័យ ចំនួន ២៩ នាក់ ( ស្រី ២ នាក់ ) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន១៦ករណី ទូទាំងប្រទេស នៅថ្ងៃទី២៧ ខែមីនា ។ ក្នុងចំណោមជនសង្ស័យទាំង ២៩នាក់ មានមុខ សញ្ញាជួញដូរ គ្រឿងញៀនចំនួន១៥នាក់ និងប្រើប្រាស់១៤ នាក់ ។

វត្ថុតាងដែលចាប់យក សរុបក្នុងថ្ងៃទី២៧ ខែមីនារួមមាន៖មេតំហ្វេតាមីន(ice) = ១៥,៧៧ ក្រាម និង ១ កញ្ចប់ តូច ។

លទ្ធផលខាងលើ៧ អង្គភាពបានចូលរួ បង្ក្រាប៖

+នគរបាល: ៧ អង្គភាព

១/មន្ទី ៖ ជួញដូរ ៤ ករណី ឃាត់ ៥ នាក់ ប្រើប្រាស់ ១ ករណី ឃាត់ ១ នាក់ ចាប់យក Ice ១៤,៤២ ក្រាម ។

២/បាត់ដំបង ៖ ជួញដូរ ១ ករណី ឃាត់ ៦ នាក់ ប្រើប្រាស់ ១ ករណី ឃាត់ ១ នាក់ ។

៣/កណ្ដាល ៖ ប្រើប្រាស់ ២ ករណី ឃាត់ ៣ នាក់ ចាប់យក Ice ០,០៣ ក្រាម ។

៤/ពោធិ៍សាត់ ៖ ប្រើប្រាស់ ២ ករណី ឃាត់ ៣ នាក់ ។

៥/រត នៈគី រី ៖ ជួញដូរ ១ ករណី ឃាត់ ២ នាក់ ចាប់យក Ice ០,៧៦ ក្រាម ។

៦/សៀមរាប ៖ ប្រើប្រាស់ ១ ករណី ឃាត់ ៥ នាក់ ។

៧/រាជធានី ភ្នំពេញ ៖ ជួញដូរ ១ ករណី ឃាត់ ១ នាក់ ប្រើប្រាស់ ១ ករណី ឃាត់ ១ នាក់ ចាប់យក Ice ១ កញ្ចប់ តូច ។

+កងរាជអាវុធហត្ថ: ១ អង្គភាព

១/បាត់ដំបង ៖ ជួញដូរ ១ ករណី ឃាត់ ១ នាក់ ចាប់យក Ice ០,៥៦ ក្រាម ៕