ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ សារាចរណែនាំស្តីពី ឥណទានរៀបចំឡើងវិញ ក្នុងអំឡុងពេលរងផលប៉ះពាលពីការរីករាលរបស់វីរុសកូវីដ១៩ បានចេញជាផ្លូវការ ដោយតម្រូវឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ យកចិត្តទុកដាក់ ជាមួយ អតិថិជនដែលរងផលប៉ះពាល់ជាក់ស្តែង ។
ពាក់ព័ន្ធត្រង់ចំណុចនេះ លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ថ្មីៗនេះ ក៏បានប្រឹងប្រែងធ្វើការស្នើសុំដល់រាជរដ្ឋាភិបាល ឲ្យគិតគូរពីផលប៉ះពាល់នេះផងដែរ ដោយតម្រូវឲ្យគ្រឹះស្ថានមីគ្រូហិរញ្ញវត្ថុពន្យា និងលើកលែង ការប្រាក់ អំឡុងពេលដែលកម្ពុជា កំពុងរងផលប៉ះពាល់ដោយកូវីដ១៩ នេះ៕



