អ្នកបើករថយន្តឈ្នួល ដឹកជនជាតិ ឥណ្ឌូនេស៊ី ដែលឆ្លងវីរុសកូវីដ១៩ពីព្រំដែនកម្ពុជា ថៃ មកកាន់ខេត្តសៀមរាប កំពុងធ្វើតេស្តរកមេរោគ

0

ភ្នំពេញ៖ ក្រសួងសុខាភិបាល កំពុងធ្វើតេស្តលើបុរស បើករថយន្តឈ្នួល ដែលដឹកជនជាតិឥណ្ឌូនេស៊ី ដែលមានវិជ្ជមានវីរ៉ុសកូវីដ១៩ ពីព្រំដែនកម្ពុជា ថៃ មកកាន់ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការ ចម្លងថ្មី នៃជម្ងឺវីរ៉ុសកូវីដ១៩ ទៅអ្នកដទៃ។ នេះបើយោងតាម AKP ។

លោកស្រីឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិ បាល មានប្រសាសន៍ឲ្យដឹងថា នៅពេលដែលបានដឹងលទ្ធផល ពីបុរសឥណ្ឌូនេស៊ី ទាំង២នោះ មានផ្ទុកវីរ៉ុសកូវីដ១៩ ភ្លាម ក្រសួងសុខាភិបាល បានស្វែងរក បុរសជាអ្នកបើក តាក់ស៊ីនោះ ទៅធ្វើតេស្ត និងដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីទប់ស្កាត់ការចម្លងថ្មី ។

លោកស្រីបានបញ្ជក់ថា “មកដល់ពេលនេះបុរសខ្មែរ ដែលជាអ្នកបើកបរ រថយន្តឈ្មួល នោះមានសុខភាពល្អជាធម្មតាទេ ប៉ុន្តែក្រុមគ្រូពេទ្យនៅបន្តតាមដាន សុខភាពគាត់បន្តទៀត ខណៈដែរកាលធ្វើតេស្ត មិនទាន់ទទួលបានលទ្ធផល។ មានតែអ្នកតាក់ស៊ី នឹងមួយទេ ដែលគាត់បានម៉ៅ ធ្វើដំណើរមកកាន់ខេត្តសៀមរាប ដោយក្នុងនោះ មានតែពួកគាត់ពីរនាក់ នឹងអ្នករត់តាក់ស៊ីម្នាក់តែប៉ុណ្ណោះ ហើយបច្ចុប្បន្ន អ្នកបើកបរតាក់ស៊ី នឹងយើងក៏ បានរកឃើញហើយ ហើយក៏បានធ្វើតេស្ត តែត្រូងរង់ចាំផទ្ធផល”។

លោកស្រីបានឲ្យដឹងថា បុរសដែលជាជនជាតិឥណ្ឌូនេស៊ី មានឆ្លងវីរ៉ុសកូវីដនេះ គឺបានរកឃើញ នៅក្នុងប្រទេសថៃ ប៉ុន្តែដោយគ្មាន លទ្ធភាពបង់ថ្លៃព្យាបាល ពួកគេបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា តាមច្រកប៉ោយប៉ែត ហើយជួលឡានតាក់ស៊ីមួយ ដើម្បីធ្វើដំណើរមកព្យាបាល នៅក្នុងខេត្តសៀមរាប ព្រោះការព្យាបាល នៅក្នុងប្រទេសកម្ពុជា មិនចំណាយថិវការនោះទេ។បន្ទាប់ពីក្រុមគ្រូពេទ្យ បានធ្វើតេស្តទៅលើ បុរសទាំងពីរខាងលើនេះ ឃើញថាពួកគាត់ មានវិជ្ជាមានកូវីដ១៩ពិតមែន។

សូមបញ្ជាក់ថា តាមសេចក្ដីប្រកាស របស់ក្រសួងសុខាភិបាល ចេញកាលពីយប់មិញ ក្រសួងបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន២នាក់បន្ថែមទៀត ដែលជាជនជាតិឥណ្ឌូនេស៊ី ហើយកំពុងសម្រាបព្យាបាល នៅមន្ទីរពេទ្យខេត្តសៀមរាប ហើយសរុបទំាងអស់ នៅកម្ពុជាមានឆ្លងកូរវីដ១៩ ចំនួន៩៨នាក់ ក្នុងនោះមានចំនួន ១១ នាក់ បានជាសះស្បើយ ហើយគិតពីខែមករាមក ៕