ថ្ងៃ២៦ មីនា បង្ក្រាបបទល្មើស គ្រឿងញៀន ២០ករណី ឃាត់ខ្លួន ជនសង្ស័យ ៥៣នាក់

0

ភ្នំពេញ៖ ជនសង្ស័យចំនួន ៥៣នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ២០ករណី ទូទាំងប្រទេស នៅថ្ងៃទី២៦ ខែមីនា ។ ក្នុងចំណោមជនសង្ស័យទាំង ៥៣នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន ៣៧នាក់ និងប្រើប្រាស់ ១៦នាក់ ។

វត្ថុតាងដែលចាប់យកសរុប ក្នុងថ្ងៃទី២៦ ខែមីនា រួមមាន៖ មេតំហ្វេតាមីន (ice) = ១៨,៥២ក្រាម និង ២០កញ្ចប់តូច ។

លទ្ធផលខាងលើ ៩អង្គភាពបាន ចូលរួមបង្ក្រាប៖

+នគរបាល: ៩អង្គភាព

១/មន្ទី៖ ជួញដូរ ៣ករណី ឃាត់ ៥នាក់ ចាប់យក Ice ១,៤៣ក្រាម ។

២/បាត់ដំបង៖ ប្រើប្រាស់ ២ករណី ឃាត់ ៥នាក់ ។

៣/កំពង់ស្ពឺ ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ១ចាប់ ១ នាក់ ចាប់យក Ice ១៣,៧៦ ក្រាម ។

៤ / កំពត ៖ ជួញដូរ ១ ករណី ឃាត់ ២ នាក់ ចាប់យក Ice ០,៧៤ ក្រាម ។

៥ / កណ្ដាល ៖ ជួញដូរ ៤ ករណី ឃាត់ ៦ នាក់ ចាប់យក Ice ១២ កញ្ចប់ តូច ។

៦ / ពោ ធ៍ សាត់ ៖ ជួញដូរ ១ ករណី ឃាត់ ១ នាក់ ប្រើប្រាស់ ១ ករណី ឃាត់ ៥ នាក់ ចាប់យក Ice ១,៣៩ ក្រាម ។

៧ / សៀមរាប ៖ ជួញដូរ ១ ករណី ឃាត់ ១ នាក់ ប្រើប្រាស់ ១ ករណី ឃាត់ ៤ នាក់ ចាប់យក Ice ១,២០ ក្រាម ។

៨ / ស្វាយរៀង ៖ ប្រើប្រាស់ ១ ករណី ឃាត់ ១ នាក់ ។

៩ / រាជធានី ភ្នំពេញ ៖ ជួញដូរ ២ ករណី ឃាត់ ១៨ នាក់ ប្រើប្រាស់ ១ ករណី ឃាត់ ១ នាក់ ចាប់យក Ice ៦ កញ្ចប់ តូច ។

+ កងរាជអាវុធហត្ថ : ១ អង្គភាព

១ / ស្វាយរៀង ៖ ជួញដូរ ១ ករណី ឃាត់ ១ នាក់ ចាប់យក Ice ២ កញ្ចប់ តូច ៕