ភ្នំពេញ៖ ស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា បានផ្ញើសារបន្ទាន់ជូន ដល់ប្រជាជនអូស្រ្តាលី នៅកម្ពុជាបង្ហាញពីជម្រើសជើងហោះហើរ ពាណិជ្ជកម្ម ពីកម្ពុជា ទៅអូស្ត្រាលី មានកំណត់។
គេហទំព័រហ្វេសប៊ុក របស់ស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា បានឲ្យដឹងថា គិតត្រឹមព្រឹកនេះស្ថានទូត ដឹងអំពីផ្លូវដែលមានពីរទៅអូស្ត្រាលី។ មួយតាមរយៈក្វាងចូវ (Guangzhou), មួយទៀតតាមរយៈសេអ៊ូល / ឌែនប៉ាសារ (Seoul/Denpasar) (ធ្វើដំណើរពីសេអ៊ូលតាមក្រុមហ៊ុនអាកាសចរណ៍ហ្ការ៉ូដា Garuda) ។ អ្នកនឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យសុខភាពរយៈពេលយូរនៅអាកាសយានដ្ឋានទីក្រុងសេអ៊ូល និងក្វាងចូវនៅពេលទៅដល់ (ប្រសិនបើអ្នកធ្វើតេស្តិ៍វិជ្ជមានកូវីដ-១៩ អ្នកអាចនឹងត្រូវបានដាក់នៅក្នុងកន្លែងដាច់ដោយឡែក នៅក្នុងទីតាំងទាំងនោះ) ។
ជម្រើសនៃការធ្វើដំណើរ ដើម្បីវិលត្រឡប់ ទៅកាន់ប្រទេសអូស្រ្តាលី កំពុងមានការលំបាកកាន់តែខ្លាំងឡើងៗ។ យើងលើកទឹកចិត្តឱ្យអ្នកទាញយក អត្ថប្រយោជន៍ ពីជម្រើសនៃការហោះហើរ ពាណិជ្ជកម្ម ខណៈពេលដែល វានៅតែមាននៅឡើយ។ យើងមិនដឹងថាតើជម្រើសទាំងនេះ នឹងមានរយៈពេលប៉ុន្មានទេ។ យើងលើកទឹកចិត្ត ឱ្យអ្នកធ្វើសកម្មភាពរហ័ស ៕