ស្រ្តីម្នាក់បើកបរល្មើសស្លាកសញ្ញាចរាចរណ៍ហើយជេរប្រមាថសមត្ថកិច្ចនោះបានចេញមុខសុំទោសជាសារធាណ:

0

ភ្នំពេញ៖ នៅវេលាម៉ោង ១៤:០០នាទី រសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០ នារីម្នាក់ឈ្មោះ ព្រាប ម៉ៃកា អាយុ២៥ឆ្នាំ មុខរបរលក់ផលិតផលតាមអនឡាញ ដែលបានបើកបរល្មើសស្លាកសញ្ញាចរាចរណ៍ និងផុសពាក្យសំដី ប្រមាទ មាក់ងាយ ដល់មន្ត្រីចរាចរណ៍ នៅលើគណនីហ្វេសបុករបស់ខ្លួនដែលមានឈ្មោះ Nita Chheng កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានចូលខ្លួនមកសារភាពកំហុសដែលខ្លួនបានប្រព្រឹត្ត ក៏ដូចជាការធ្វើកិច្ចសន្យា និងសុំទោសជាសារធាណ:ដល់សមត្ថកិច្ច និងប្រជាពលរដ្ឋទូទៅផងដែរ ។