ភ្នំពេញ៖កាលពីយប់ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២០ គ្រូពេទ្យឯកទេសយោធាចិនជំនាញ បង្ការ និង ទប់ស្កាត់ជំងឺ កូវីដ ១៩ ចំនួន ៤ នាក់ ក្នុងនោះមានពេទ្យស្ត្រីម្នាក់ ដឹកនាំដោយលោក Jiang Jiafu ជាប្រធានក្រុម បានមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយបង្រៀនដល់ក្រុមពេទ្យយោធា កងយោធ ពលខេមរភូមិន្ទ នៅតាមបណ្តាកងឯកភាព របស់ ខភម ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវាបានឲ្យដឹងថា តាមកម្មវីធីគ្រោងទុក នៅថ្ងៃទី២៦ ខែ មីនា ឆ្នាំ ២០២០ គ្រូពេទ្យឯកទេសយោធាចិន ទាំង ៤ នាក់ នឹងចូលជួបសំណេះសំណាលជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយ នៅថ្ងៃទី ២៧ ខែ មីនា គ្រូពេទ្យឯកទេសយោធាចិន នឹង ចូលរួមបើកវគ្គហ្វឹកហ្វឺននៅមន្ទីរពេទ្យព្រះកេតុមាលា ៕