ភ្នំពេញ៖ នាថ្ងៃទី២៤ ខែមីនា ស្ថានទូតចិនប្រចាំកម្ពុជា បានផ្តល់សម្លៀកបំពាក់ការពារជម្ងឺវីរុសCOVID-19ចំនួន២០០កំផ្លេ និងស្រោមដៃពេទ្យចំនួន៥០០គូ ជូនដល់មន្រ្តីនគរបាលនៃអគ្គស្នងការដ្ឋាន នគរបាលជាតិកម្ពុជា ដែលមានតម្រូវការជាចាំបាច់ និងបន្ទាន់។នេះបើយោងតាមស្ថានទូតចិនប្រចាំកម្ពុជា។