ភ្នំពេញ៖ ព្រះករុណា ព្រះបាទនរោត្ដមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជូនពរសម្ដេចតេជោ និងសមាជិក សមាជិកាទាំងអស់ នៃរាជរដ្ឋាភិបាលកម្ពុជា ទទួលបានជោគជ័យក្នុងបេសកកម្ម ក្នុងការបង្ការ និងទប់ស្កាត់ការរាលដាលនៃជំងឺ COVID-19។
យោងតាមហ្វេសប៊ុក Royal du Cambodge នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានសរសេរថា « ខ្ញុំសូមជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ព្រមទាំងសមាជិក សមាជិកាទាំងអស់ នៃរាជរដ្ឋាភិបាលកម្ពុជា ទទួលបានជោគជ័យក្នុងបេសកកម្មដ៏ថ្លៃថ្លា ( ការបង្ការ និងទប់ស្កាត់ការរាលដាលនៃជំងឺ COVID-19 ) ជូនប្រជាជាតិកម្ពុជា ។ »
ព្រះរាជសារ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។

